
មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ច÷ ការងារផ្សព្វ ផ្សាយច្បាប់ គឺជាយុទ្ធសាស្រ្តទី៤ ក៏ដូចជាភារ កិច្ចដ៏សំខាន់មួយ របស់ក្រសួង ក្នុងការពង្រឹងផ្សព្វផ្សាយ ច្បាប់ជូនប្រជាពលរដ្ឋទូទាំងប្រទេស
លោកជំទាវបាន ចែករំលែកជាបទពិសោធន៍ដ៏សំខាន់ផងដែរ គឺកុំ ៣យ៉ាង ៖ ១. កុំបើកបរលើសល្បឿន ដែលបានកំណត់ ត្រូវចង់ចាំថា ការបើកបរលឿន គឺជាមូលហេតុចម្បងនៃការស្លាប់នៅលើដងផ្លូវ ២.កុំ បើកបរក្នុង ស្ថានភាពស្រវឹង ព្រោះថាគ្រឿងស្រវឹងបណ្តាលឱ្យបាត់បង់ម្ចាស់ការ បាត់បង់ការគ្រប់គ្រង និងបាត់ការប្រុង ប្រយ័ត្ន និង៣. កុំវ៉ាជែងដោយប្រថុយប្រថាន សូមចាំថា វ៉ាជែងតែពេលណាដែលចាំបាច់បំផុត ហើយត្រូវធានាថា ការវ៉ាជែង នោះមិនគ្រោះថ្នាក់។ ក្រៅពីនេះ បងប្អូនកូនក្មួយត្រូវពាក់ មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ ព្រោះឧបករណ៍ ទាំងនេះ ជួយការពារសេចក្តីស្លាប់ ជួយការពារគ្រោះថ្នាក់ ពេលមានឧបទ្ទហេតុគ្រោះថ្នាក់ចរាចរ ណ៍កើតឡើង។ ម្យ៉ាងវិញទៀតការបើកបរត្រូវប្រកាន់ស្តាំជានិច្ច ត្រូវគោរពសញ្ញាចរាចរណ៍ និង មានការត្រូវប្រុងប្រយ័ត្ន គ្រប់កាលៈទេសៈ កាល ណាមានការធ្វេសប្រហែស នោះវិនាសកម្ម សេច ក្តីស្លាប់ និងបញ្ហាអកុសលនឹងអាចកើតឡើង៕











