ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិរដ្ឋបាលខេត្តរតនគិរីព្រះរាជពិធីបុណ្យជាតិព័ត៌មានថ្នាក់ជាតិព័ត៌មានតាមបណ្ដាខេត្តកាកបាទក្រហមកម្ពុជា

សេចក្តីជូនដំណឹង
នាយកដ្ឋានស្ថិតិគណនេយ្យជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ និងមន្ទីរផែនការខេត្តរតនគិរី ផ្សព្វផ្សាយលទ្ធផលបឋម ផលិត ផលក្នុងស្រុកសរុប និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ក្នុង ខេត្តរតនគិរី
ឯកឧត្តម មុឹង សុីនាថ÷ ទំហំសេដ្ឋកិច្ចខេត្តមានចំណូលសរុបចំនួនប្រមាណ ៤១៤ លានដុល្លាគិតក្នុងឆ្នាំ២០២៥ បើធៀបនឹងឆ្នាំ២០២៤ សេដ្ឋកិច្ចខេត្តមានទំហំត្រឹមតែ៣៨១.៧ លានដុល្លាអាមេរិក មានអត្រាកំណើន ៥.៣%នៅក្នុងឆ្នាំ២០២៥ ហើយប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗមានចំនួនប្រមាណ១,៨៩៨ ដុល្លាអាមរិកក្នុងឆ្នាំ២០២៥។


សេចក្តីជូនដំណឹង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុ ជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អំណោយ អង្ករ និងគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិ ការសឹករងរតនគិរី
អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និង លោកបណ្ឌិត ត្រូវបានឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន
រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្រ្តីនាំយកមកប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងរតនគិរី នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ
២០២៦ រួមមាន÷ អង្ករ ចំនួន ២៥០ បេ ស្មើនឹង៦.២៥៩គីឡូ.មី ចំនួន២៥០កេសតូច. ត្រីខ ចំចំនួន២៥០កេស.ទឹកត្រី ចំនួន ២៥០យួរ. ទឹកស៊ីអ៊ីវ ចំនួន ២៥០ ។


សេចក្តីជូនដំណឹង
ក្រុមប្រឹក្សាធម្មនុញ្ញធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពី“សមិទ្ធផល ធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ” នៅខេត្តរតនគិរី
សិក្ខសាលានេះត្រូវបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតន:ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ អង្គ
ភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក មេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ សរុបចំនួនប្រមាណ ២៣៦នាក់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត រតនគិរី អញ្ជើញបើក វិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង ១០ សីហា ឆ្នាំ២០២៦
ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ នៅទៅទាំងប្រទេស បានចាប់ផ្តើមដំណើរការហើយ នៅព្រឹកថ្ងៃចន្ទទី១០ ខែសីហា ឆ្នាំ២០២៦នេះ ។ សម្រាប់ខេត្តរតនគិរី មានបេក្ខជនចូលប្រឡងចំនួន ១,៩៧៧នាក់ ស្រី១,០៨៦ នាក់ក្នុងនោះបេក្ខជនចំណេះទូទៅ១,៧២៥នាក់ស្រី ៩៨២នាក់ បេក្ខជនថ្នាក់បំពេញវិជ្ជា១៥៣នាក់ ស្រី៦៥.បេក្ខជន ស្វៃរិនចំណេះទូទៅ៦៣នាក់ ស្រី២៧នាក់.បេក្ខជនស្វ័យរិនបំពេញវិជ្ជា ៣៦នាក់ ស្រី១២នាក់។


សេចក្តីប្រកាសព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា៖ ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដែលថៃកំពុងធ្វើ នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់ឯកសារគតិយុត្ត និងខ្សែព្រំដែនអន្តរជាតិដែលមានមូលដ្ឋានតាមច្បាប់បានទេ
"យោងតាមមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការពិតផ្នែកភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងឯកសារផែនទី មិនអាចត្រូវបានបំភ្លៃដោយការអះអាងជាឯកតោភាគីណាមួយបានឡើយ។ កុំថាឡើយផែនទីមាត្រដ្ឋាន ១/២០០ ០០០ ដែលកើតចេញពីដំណើរការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជា សូម្បីតែផែនទីមាត្រដ្ឋាន ១/៥០ ០០០ ស៊េរី L7017 ដែលថៃរៀបចំដោយឯកតោភាគី ក៏បង្ហាញថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតនៅខាងទឹកដីកម្ពុជាដែរ"។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គិត ទ្រី និង ឯកឧត្តម ថង សាវុន អញ្ជើញប្រគេនទៀនវស្សា គ្រឿងទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃចំនួន៨វត្ត ក្នុងស្រុកវ៉ើនសៃ ខេត្តរតនគិរី
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តរតនគិរី អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥- ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ
ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងជំទាវ អមដំណើរដោយ ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត ព្រមទាំងមន្ត្រីអង្គភាពប្រឆាំងពើពុករលួយ លោកប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦បាន អញ្ជើញចុះត្រួតពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ដើម្បីធានាឱ្យដំណើរការប្រឡង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ស្អែកនេះ ប្រព្រឹត្តទៅដោយរលូន ភាពយុត្តិធម៌ តម្លាភាព និងវិន័យតឹងរឹង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ញ៉ែម សំអឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តរតនគិរី
បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី និងពិធីសម្ពោធប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការ និងសមិទ្ធផលនានាខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី អញ្ជើញនាំយកទានវស្សា និងទ័យ្យវត្ថុ ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃនៅវត្តអារញ្ញរាម (ហៅវត្តលំផាត់) ក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី
រតនគិរី៖ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរតនគិរី នាព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០២៦ អញ្ជើញនាំយកទៀនវស្សា និងទ័យ្យវត្ថុ ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តអារញ្ញរាម (ហៅវត្តលំផាត់) ស្ថិតនៅក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។


រដ្ឋបាលខេត្តរតនគិរី
រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំ ផែនការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
កិច្ចប្រជុំនេះរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦


កាកបាទក្រហមកម្ពុជា
កិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពសកម្មភាពការងារ របស់គណៈ កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបរកែវ
កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើឡើនៅ រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នាសាលប្រជុំ សាលាស្រុកបរកែវ ក្រោមអធិបតីភាព លោក ឃុំ សាខន ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈកិត្តិយស នៃគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងលោក កង សារឿន អភិបាលស្រុក និង ជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបរកែវ។


សេចក្តីជូនដំណឹង
ខេត្តរតនគិរី មានអ្នកជំងឺគ្រុនឈាម ចំនួន៩៣១ នាក់ព្យាបាលជាសះស្បើយចំនួន៨១០នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន១២១នាក់និង មិនមាន ករណីស្លាប់ដោយសារជំងឺគ្រុនឈាមនោះទេ គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
នេះជាការលើកឡើង របស់លោក ជា សានិត ប្រធានមន្ទីរ
សុខាភិបាល នៃរដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំបន្ទាន់ដើម្បីរៀប
ចំផែនការទប់ស្កាត់នៃការផ្ទុះជំងឺគ្រុនឈាមក្នុងខេត្តរតនគិរីដែលបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ
២០២៦ នាសាលប្រជុំអគារB សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។


សុខាភិបាល
សារអប់រំ សុខភាព អំពីជំងឺគ្រុនឈីក !
សារអប់រំ សុខភាព អំពីជំងឺគ្រុនឈីក !

