
អភិបាលខេត្តរតនគិរី អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥- ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ
ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងជំទាវ អមដំណើរដោយ ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត ព្រមទាំងមន្ត្រីអង្គភាពប្រឆាំងពើពុករលួយ លោកប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦បាន អញ្ជើញចុះត្រួតពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅមណ្ឌលប្រឡង វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី ដើម្បីធានាឱ្យដំណើរការប្រឡង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ស្អែកនេះ ប្រព្រឹត្តទៅដោយរលូន ភាពយុត្តិធម៌ តម្លាភាព និងវិន័យតឹងរឹង។











