ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិរដ្ឋបាលខេត្តរតនគិរីព្រះរាជពិធីបុណ្យជាតិព័ត៌មានថ្នាក់ជាតិព័ត៌មានតាមបណ្ដាខេត្តកាកបាទក្រហមកម្ពុជា

សេចក្តីជូនដំណឹង
វិញ្ញាបនបត្រសម្គាល់ម្ចាល់អចលនវត្ថុចំនួន ១,១៩៥ ប័ណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ៤ភូមិ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាល់អចលនវត្ថុខាងលើនេះ បានធ្វើឡើងនៅសាលាស្រុកលំផាត់ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់.ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។


សេចក្តីជូនដំណឹង
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត រតនគិរី ដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំអគារB សាលាខេត្ត ព្រឹកថ្ងៃទី
១៩ ខែសីហា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
នាយកដ្ឋានស្ថិតិគណនេយ្យជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ និងមន្ទីរផែនការខេត្តរតនគិរី ផ្សព្វផ្សាយលទ្ធផលបឋម ផលិត ផលក្នុងស្រុកសរុប និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ ក្នុង ខេត្តរតនគិរី
ឯកឧត្តម មុឹង សុីនាថ÷ ទំហំសេដ្ឋកិច្ចខេត្តមានចំណូលសរុបចំនួនប្រមាណ ៤១៤ លានដុល្លាគិតក្នុងឆ្នាំ២០២៥ បើធៀបនឹងឆ្នាំ២០២៤ សេដ្ឋកិច្ចខេត្តមានទំហំត្រឹមតែ៣៨១.៧ លានដុល្លាអាមេរិក មានអត្រាកំណើន ៥.៣%នៅក្នុងឆ្នាំ២០២៥ ហើយប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗមានចំនួនប្រមាណ១,៨៩៨ ដុល្លាអាមរិកក្នុងឆ្នាំ២០២៥។


សេចក្តីជូនដំណឹង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុ ជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អំណោយ អង្ករ និងគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិ ការសឹករងរតនគិរី
អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី និង លោកបណ្ឌិត ត្រូវបានឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន
រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្រ្តីនាំយកមកប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងរតនគិរី នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ
២០២៦ រួមមាន÷ អង្ករ ចំនួន ២៥០ បេ ស្មើនឹង៦.២៥៩គីឡូ.មី ចំនួន២៥០កេសតូច. ត្រីខ ចំចំនួន២៥០កេស.ទឹកត្រី ចំនួន ២៥០យួរ. ទឹកស៊ីអ៊ីវ ចំនួន ២៥០ ។


សេចក្តីជូនដំណឹង
ក្រុមប្រឹក្សាធម្មនុញ្ញធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពី“សមិទ្ធផល ធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ” នៅខេត្តរតនគិរី
សិក្ខសាលានេះត្រូវបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតន:ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ អង្គ
ភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក មេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ សរុបចំនួនប្រមាណ ២៣៦នាក់។


សេចក្តីជូនដំណឹង
ខេត្តរតនគិរី មានអ្នកជំងឺគ្រុនឈាម ចំនួន៩៣១ នាក់ព្យាបាលជាសះស្បើយចំនួន៨១០នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន១២១នាក់និង មិនមាន ករណីស្លាប់ដោយសារជំងឺគ្រុនឈាមនោះទេ គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
នេះជាការលើកឡើង របស់លោក ជា សានិត ប្រធានមន្ទីរ
សុខាភិបាល នៃរដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំបន្ទាន់ដើម្បីរៀប
ចំផែនការទប់ស្កាត់នៃការផ្ទុះជំងឺគ្រុនឈាមក្នុងខេត្តរតនគិរីដែលបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ
២០២៦ នាសាលប្រជុំអគារB សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។


សេចក្តីជូនដំណឹង
ស.ស.យ.ក ខេត្តរតនគិរី ប្រកាសទទួលស្គាល់គណៈកម្មា ធិការ ស.ស.យ.ក. ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ចំនួន៣៧នាក់
ឯកឧត្តម ញ៉ែម សំអឿន÷ បច្ចុប្បន្ន ស.ស.យ.ក. ដែលបន្តវេនពី «សមាគមយុវជនកម្ពុជា» នៅតែរក្សាបានស្មារតីនិងគោលបំណងរួមគ្នា និងសាមគ្គីភាព រឹងមាំជាធ្លុងមួយក្នុងគោលដៅចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាឱ្យបាននូវ ស្នាដៃ និងសមិទ្ធផល ដ៏អស្ចារ្យជាឧត្តមប្រយោជន៍ជាតិទាំងឡាយ ដែលអតីតយុវជនជំនាន់២ធ្នូបានកសាងឡើងព្រមទាំងបន្តបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋក្រោមដំបូលនៃ សន្តិភាព។


សេចក្តីជូនដំណឹង
សិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំប្រចាំតំបន់ និងសាខា ស្តីពីការពង្រឹងអភិបាលកិច្ច និងឧត្តមភាព ប្រតិបត្តិការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុដើម្បីភាពរីកចម្រើនដោយចីរភាព
សិក្ខាសាលានេះត្រូវបាន សហការ ដោយសមាគមធនាគារ
នៅកម្ពុជា និងសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការ
គាំទ្រពីធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តរតនគិរីរៀបចំធ្វើឡើងនៅភោជនីយដ្ឋាន រតនៈលីណាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត ឡាយ សុខ ហេង ឧបការី ទេសាភិបាល និងជាអគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្ន ហិរញ្ញវត្ថុ ធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ងិន ណែល អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ។


សេចក្តីជូនដំណឹង
ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី អញ្ជើញប្រគេនទៀន វស្សា និងគ្រឿងទេយ្យទានដល់ព្រះសង្ឃនៅវត្ត សាមគ្គីរតនារាម (ហៅវត្តភូមិថ្មី)
ឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ មានសទ្ធាជ្រះថ្លាក្នុងការបំពេញកុសលក្នុងរដូវចូលព្រះវស្សា បានអញ្ជើញនាំយកទៀនវស្សា បច្ច័យ និងគ្រឿងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តសាមគ្គីរតនារាម (ហៅវត្តភូមិថ្មី) ដែលស្ថិតនៅភភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលមាន
ការចូលរួមក្នុងពិធីប្រគេនទៀនវស្សានេះ រួមមាន៖ លោក ស៊ន ពល មេបញ្ជាការរងតំបន់ ប្រតិបត្តិការសឹករងខេត្ត លោក មាស ពៅបូរ៉ា ស្នងការរងខេត្ត លោក ម៉ៅ សារី មេធាវី ព្រមទាំងមន្ត្រីទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តរតនគិរី។


សេចក្តីជូនដំណឹង
បញ្ជីរឈ្មោះសេវាកម្មស្នាក់នៅ ដែលបញ្ជុះតម្លៃ បន្ទប់ដល់សិស្សានុសិស្សមកប្រឡងបាកឌុប២០២៦
បញ្ជីរឈ្មោះសេវាកម្មស្នាក់នៅ ដែលបញ្ជុះតម្លៃ បន្ទប់ដល់សិស្សានុសិស្សមកប្រឡងបាកឌុប២០២៦


សេចក្តីជូនដំណឹង
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ៖ កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីខេត្តរតនគិរីថា កម្ពុជាសូមប្រកាសប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តរតនគិរី
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តរតនគិរី។ កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំអគារA សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី។


សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពរបាយការ ណ៍ បញ្ហាប្រឈម ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅសម្រាប់ខែបន្ទាប់ របស់រដ្ឋបាលខេត្ត
កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើង នៅសាលប្រជុំអគារA
សាលាខេត្ត រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោម
អធិបតីភាព ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត

