
ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី អញ្ជើញប្រគេនទៀន វស្សា និងគ្រឿងទេយ្យទានដល់ព្រះសង្ឃនៅវត្ត សាមគ្គីរតនារាម (ហៅវត្តភូមិថ្មី)
ឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ មានសទ្ធាជ្រះថ្លាក្នុងការបំពេញកុសលក្នុងរដូវចូលព្រះវស្សា បានអញ្ជើញនាំយកទៀនវស្សា បច្ច័យ និងគ្រឿងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តសាមគ្គីរតនារាម (ហៅវត្តភូមិថ្មី) ដែលស្ថិតនៅភភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលមាន ការចូលរួមក្នុងពិធីប្រគេនទៀនវស្សានេះ រួមមាន៖ លោក ស៊ន ពល មេបញ្ជាការរងតំបន់ ប្រតិបត្តិការសឹករងខេត្ត លោក មាស ពៅបូរ៉ា ស្នងការរងខេត្ត លោក ម៉ៅ សារី មេធាវី ព្រមទាំងមន្ត្រីទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តរតនគិរី។









