
សិស្សានុសិស្សជាង ៤៥០ នាក់ នៅស្រុកសំពៅលូន ទទួលបានការអប់រំផ្សព្វផ្សាយអំពីហានិភ័យយុទ្ធភណ្ឌមិនទាន់ផ្ទុះ សុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម
បាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក កុសុម សុភីនារ៉ា នាយកសាខា បានចាត់មន្ត្រីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំពៅលូន ចុះផ្សព្វផ្សាយអប់រំស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម ជូនដល់សិស្សានុសិស្សសរុបចំនួន ៤៥២ នាក់ ក្នុងនោះស្រី ២៨៤ នាក់ នៅអនុវិទ្យាល័យសំពៅលូន ស្ថិតក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។











