
ក្រសួងមុខងារសាធារណៈ បានរៀបចំ «វេទិកាផ្សព្វផ្សាយសមិទ្ធផលការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីឱ្យបម្រើការងារនៅតាមក្រសួង ស្ថាប័ន»
បាត់ដំបង៖ ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំ «វេទិកាផ្សព្វផ្សាយសមិទ្ធផលការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីឱ្យបម្រើការងារនៅតាមក្រសួង ស្ថាប័ន» ប្រព្រឹត្តទៅនៅសាលប្រជុំសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ទិត ច័ន្ទតារា ទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីនៃក្រសួងមុខងារសាធារណៈ និងឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង-ស្រុក ព្រះសង្ឃ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត យុវជន ព្រមទាំងអ្នកសារព័ត៌មានប្រចាំតំបន់ យ៉ាងច្រើនកុះករ។











