
បំបែកកំណត់ត្រាលើសការរំពឹងទុក! «ភូមិហ្វ្រង់កូហ្វូនី» បិទបញ្ចប់ដោយជោគជ័យ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនារហូតដល់ ៦៦ម៉ឺននាក់ ក្នុងរយៈពេល៥ថ្ងៃ
ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដែលជាព្រឹត្តិការណ៍អមដ៏សំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ជាផ្លូវការហើយ នៅរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ និងសម្រេចបានលទ្ធផលលើសពីការរំពឹងទុកយ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាសរុបរហូតដល់ ៦៦ម៉ឺននាក់ ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃ ខណៈផែនការដំបូងរំពឹងទុកត្រឹមតែ១០ម៉ឺននាក់ប៉ុណ្ណោះ។











