
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញជួបពិភាក្សាការងារ និងពិសាអាហារព្រឹក ជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម នៅទីក្រុងម៉ានីល ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភាឱ្យកាន់តែរឹងមាំ
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងអំឡុងពេលអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ (AIPA-47) នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជំនួបពិភាក្សាការងារ និងពិសាអាហារពេលព្រឹករួមគ្នា ជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងភាតរភាពយ៉ាងជ្រាលជ្រៅ។











