
មន្ត្រីជលផលបាត់ដំបងបង្ហាញថា បទល្មើសនេសាទក្នុងដែនបឹងទន្លេសាប មានការថយចុះប្រមាណ ៥០ ភាគរយ
បាត់ដំបង៖ ស្ថានភាពបទល្មើសនេសាទក្នុងខេត្តបាត់ដំបង ជាពិសេសនៅតំបន់ជាប់បឹងទន្លេសាប ដូចជា ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកថ្មគោល និងស្រុកមោងឫស្សី ត្រូវបានអាជ្ញាធរបញ្ជាក់ថា មានការថយចុះប្រមាណ ៥០ ភាគរយ។ នេះបើតាមការលើកឡើងរបស់មន្ត្រីខណ្ឌរដ្ឋបាលជលផលព្រែកទាល់ ស្រុកឯកភ្នំ ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចំការចេក ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។











