
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងយកថវិកាចូលបុណ្យសពសិស្សានុសិស្សទាំង៥រូប ដែលបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍
លោកជំទាវ ស្រ៊ុនស្រីនាង ក៏បានផ្តល់នូវពាក្យលើកទឹកចិត្ត និងសម្តែងការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររងគ្រោះ ដោយសូមឱ្យក្រុមគ្រួសារមានកម្លាំងចិត្ត និងតស៊ូឆ្លងកាត់នូវទុក្ខសោកដ៏ធ្ងន់ធ្ងរនេះ។ ទន្ទឹមនឹងនេះ លោកជំទាវបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ ដោយមិនប្រកាន់និន្នាការ ឬការរើសអើងឡើយ។











