
កម្លាំងនគរបាលក្រុង-ស្រុកក្នុងខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដល់មូលដ្ឋាន
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងស្រុកសាលាក្រៅ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំណុច ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ការចូលរួមទប់ស្កាត់បទល្មើសនានាក្នុងសហគមន៍។











