
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ នាំយកអំណោយមនុស្សធម៌ ជូនគ្រួសារសពកុមារា-កុមារី ២នាក់បងប្អូន ដែលបានទទួលមរណភាពដោយសារលង់ទឹកនៅឃុំតាគ្រាម
បាត់ដំបង៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ចាត់តំណាងក្រុមការងារអនុសាខា ដឹកនាំដោយលោកស្រី សួង ស៊ីណា អនុប្រធានអនុសាខាស្រុកព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បាននាំយកសម្ភារគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពកុមារា និងកុមារី ២នាក់បងប្អូន ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់លង់ទឹក។











