
អាជ្ញាធរខេត្តស្ទឹងត្រែង ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងឥតគិតថ្លៃ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ
ស្ទឹងត្រែង៖ នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តស្ទឹងត្រែងបានចុះសម្រួល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមរថយន្តក្រុងសេវាសាធារណៈដោយមិនគិតថ្លៃ ពីរាជធានីភ្នំពេញ និងបណ្តាខេត្តនានាមកកាន់ខេត្តស្ទឹងត្រែង ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់។











