
ឯកឧត្តម ទេព អស្នារិទ្ធ៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជាថ្នាក់ពិសេសផ្តល់ចំណេះដឹងដល់សិស្សក្នុងការទប់ស្កាត់ព័ត៌មានមិនពិត
ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ នៅតាមគ្រឹះស្ថានសិក្សាថា ជាថ្នាក់រៀនពិសេសដែលជួយបណ្ដុះស្មារតីសិស្សានុសិស្សឱ្យចេះត្រិះរិះពិចារណា និងទប់ស្កាត់ព័ត៌មានក្លែងក្លាយបានយ៉ាងមានប្រសិទ្ធភាព។











