
មន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋនៅស្រុកវើនសៃ
ដោយមានការខ្វល់ខ្វាយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត នារដូវវស្សានេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តរតនគិរីនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បានចាត់មន្រ្តីសាខា ដឹកនាំយុវជន និងអ្នកស្មគ្រ័ចិត្ត កាកបាទក្រហម បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពីជំងឺគ្រុនឈម ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងឃុំចំនួន ៣ ក្នុងស្រុកវើនសៃ រួមមាន ឃុំប៉ុង ឃុំភ្នំកុក និងឃុំកាចូន។







