
កិច្ចប្រជុំថ្នាក់ឃុំលើកទី១ កញ្ចប់ទី៣ សម្រាប់ការប្រមូលទិន្នន័យសិក្សាសមិទ្ធិលទ្ធភាពសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឃុំស្រែសំបូរ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ អង្គភាពអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំថ្នាក់ឃុំលើកទី១ (កញ្ចប់ទី៣) ស្តីពី «ការប្រមូលទិន្នន័យ ដើម្បីសិក្សាសមិទ្ធិលទ្ធភាពការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ» ដែលបានប្រព្រឹត្តទៅនៅសាលាឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។











