
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់រដ្ឋបាលសាធារណៈជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំរដ្ឋមន្ត្រី លើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈក្រោមមូលបទ "នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា នៅកម្ពុជាការកែទម្រង់រដ្ឋបាលសាធារណៈ ជាការកែទម្រង់អន្តរវិស័យសំខាន់មួយនៅក្នុងចំណោមការកែទម្រង់សំខាន់ៗចំនួន៥ ។











