
អភិបាលរងខេត្តបាត់ដំបង ៖ ជាយុវជន Digital មិនត្រូវចែកចាយព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិ
បាត់ដំបង ៖ អភិបាលរងខេត្តបាត់ដំបង លោក ហេង វណ្ណនី បានលើកឡើងថា ជាយុវជន Digital មិនត្រូវចែកចាយព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិនោះទេ ហើយត្រូវយកព័ត៌មានពិត ព័ត៌មានមានប្រភពច្បាស់លាស់មកចែកចាយបន្ត ទើបផ្តល់នូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ។











