ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច

ក្រសួងបរិស្ថាន ស្នើអភិបាលរាជធានី-ខេត្ត ជួយទប់ស្កាត់ការនាំចូលសំណល់អាគុយ និងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់រួច

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញលិខិតដោយស្នើដល់អភិបាលរាជធានីខេត្តទាំងអស់ ឱ្យអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ សំណើបន្ទាប់ពីក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួចមួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិក ពីក្រៅប្រទេស ចូលមកកម្ពុជា ត្រូវបានហាមឃាត់ អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និង អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។

សន្តិភាពនៅកម្ពុជាក្រសួងព័ត៌មានសន្តិសុខសេចក្តីប្រកាសព័ត៌មាន

ព័ត៌មានពាក់ព័ន្ធ

សិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងភាពធន់ទៅក្នុងកម្មវិធីវិនិយោគឃុំ/សង្កាត់ នៅខេត្តប៉ៃលិន
បរិស្ថាន
សិក្ខាសាលាបញ្ជ្រាបការយល់ដឹង និងភាពធន់ទៅក្នុងកម្មវិធីវិនិយោគឃុំ/សង្កាត់ នៅខេត្តប៉ៃលិន
ប៉ៃលិន៖ ដើម្បីបង្កើនសមត្ថភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាមួយ ស្តីពី «ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងភាពធន់ ទៅក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ/សង្កាត់» ដែលបានប្រព្រឹត្តទៅនៅមន្ទីរបរិស្ថានខេត្តប៉ៃលិន។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈឆ្លើយតបទៅនឹងបាតុភូតអាកាសធាតុនានា ជាពិសេសបាតុភូត អែលនីញូ (El Niño) ដែលកំពុងគំរាមកំហែងដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ «ជម្រះអតីតកាល ការពារអនាគត» ពីវាលមីន ឆ្ពោះទៅកាន់វាលសន្តិភាព និងការអភិវឌ្ឍ
ការអភិវឌ្ឍ

មន្ទីរព័ត៌មានខេត្តរតនគិរី
មន្ទីរព័ត៌មានខេត្តរតនគិរី
អានបន្ត
មន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម នៅស្រុកកូនមុំ
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ៖ កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់​​ការ​ប្រើ​ប្រាស់​ ការផលិត ការផ្ទេរ និងការស្តុកទុក​គ្រាប់បែកចង្កោម
សេចក្តីជូនដំណឹង

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីខេត្តរតនគិរីថា កម្ពុជាសូម​ប្រកាសប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែល​ឯកឧត្តម​អញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តរតនគិរី
មន្ទីរព័ត៌មានខេត្តរតនគិរី
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តរតនគិរី
សេចក្តីជូនដំណឹង

កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តរតនគិរី

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តរតនគិរី។ កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំអគារA សាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី។

មន្ទីរព័ត៌មានខេត្តរតនគិរី
មន្ទីរព័ត៌មានខេត្តរតនគិរី
អានបន្ត