
យុវវជនកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ធ្វើសកម្មភាពដាំដើមឈើ ចំនួន ១៥០ដើម នៅស្រុកអូរជុំ ដើម្បីរួម ចំណែក កសាងសហគមន៍បៃតង ធន់នឹងអាកាសធាតុ និងមានការអភិវឌ្ឍប្រកបដោយចីរភាព
ដោយមានការណែនាំពីឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្ត និង ជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានដឹកនាំមន្រ្តីប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមមកពី វិទ្យាវ័យ សម្តេចឪ សម្តេចម៉ែ.វិទ្យាល័យ ប៊ូថងទេសអន្លុង និងវិទ្យាល័យ អន្ទេវាសិកដ្ឋាបានលុង សរុប២៣នាក់ធ្វើសក ម្មភាព ដាំដើមឈើ ចំនួន១៥០ដើម (កូនឈើក្ងោក)ពីចំណុច រង្វង់មូលស្រុកអូរជុំ តាមបណ្តាយផ្លូវឆ្ពោះទៅ ស្រុកតាវែងត្រឹម ចំណុច ភូមិ តងកាម៉ាល់ ស្ថិតក្នុងឃូំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។






