
លោកជំទាវ ចក់ មើល ÷ កម្ពុជាមានចំនួនយុវជនអាយុក្រោម ៣០ឆ្នាំ ស្មើនឹង ២ ភាគ ៣ នៃចំនួនប្រជាជនសរុបដែល ជាកម្លាំងចលករ សម្រាប់ការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម
ការលើកឡើងរបស់លោកជំទាវ ចក់ មើល សមាជិកក្រុម ប្រឹក្សា ខេត្តរតនគិរី យ៉ាងដូច្នេះធ្វើឡើងក្នុងអង្គរវេទិកាស្តីពី ការអនុវត្តសាកល្បងវេទិកាកិច្ចសន្ទនារវាងក្រុមប្រឹក្សារខេត្ត គណៈអភិបាលខេត្ត ជាមួយនិងតំណាងយុវជនឃុំ សង្កាត់ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំអគារAសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាន ទទួលស្គាល់ យុវជន ដើរតួយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសនិងជាភ្នាក់ងារដ៏សំខាន់សម្រាប់ ការផ្លាស់ប្តូរ ឥរិយាបថសង្គម ការជំរុញកំណើនសេដ្ឋកិ និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាសម័យទំនើប។យុវជនជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ និងជាអ្នកបន្តវេនការ អភិវឌ្ឍន៍ប្រទេសជាតិពីអ្នកជំនាន់មុន។ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបានល្អប្រសើរយុវជនត្រូវមាន ចំណេះដឹងខ្ពង់ខ្ពស់ មានវិជ្ជាជីវៈពិតប្រាកដ មានសុជីវធម៌ សីលធម៌ ក្រមសីលធម៌ និងធ្វើជាយុវជន គំរូល្អនៅក្នុងសង្គម។ទាំងអស់នេះគឺជាមូលធនមនុស្សសម្រាប់ចូលរួមកសាងប្រទេសជាតិ ដើម្បីដើរ ឲ្យទាន់ប្រទេសជឿនលឿននៅក្នុងសកលលោក។











