
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង













ឯកឧត្តម ញ៉ែម សំអឿន÷ បច្ចុប្បន្ន ស.ស.យ.ក. ដែលបន្តវេនពី «សមាគមយុវជនកម្ពុជា» នៅតែរក្សាបានស្មារតីនិងគោលបំណងរួមគ្នា និងសាមគ្គីភាព រឹងមាំជាធ្លុងមួយក្នុងគោលដៅចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាឱ្យបាននូវ ស្នាដៃ និងសមិទ្ធផល ដ៏អស្ចារ្យជាឧត្តមប្រយោជន៍ជាតិទាំងឡាយ ដែលអតីតយុវជនជំនាន់២ធ្នូបានកសាងឡើងព្រមទាំងបន្តបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋក្រោមដំបូលនៃ សន្តិភាព។


សិក្ខាសាលានេះត្រូវបាន សហការ ដោយសមាគមធនាគារ នៅកម្ពុជា និងសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការ គាំទ្រពីធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តរតនគិរីរៀបចំធ្វើឡើងនៅភោជនីយដ្ឋាន រតនៈលីណាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត ឡាយ សុខ ហេង ឧបការី ទេសាភិបាល និងជាអគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្ន ហិរញ្ញវត្ថុ ធនាគារជាតិ នៃកម្ពុជា ឯកឧត្តម ងិន ណែល អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ។


ឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ មានសទ្ធាជ្រះថ្លាក្នុងការបំពេញកុសលក្នុងរដូវចូលព្រះវស្សា បានអញ្ជើញនាំយកទៀនវស្សា បច្ច័យ និងគ្រឿងទេយ្យទាន ទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តសាមគ្គីរតនារាម (ហៅវត្តភូមិថ្មី) ដែលស្ថិតនៅភភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលមាន ការចូលរួមក្នុងពិធីប្រគេនទៀនវស្សានេះ រួមមាន៖ លោក ស៊ន ពល មេបញ្ជាការរងតំបន់ ប្រតិបត្តិការសឹករងខេត្ត លោក មាស ពៅបូរ៉ា ស្នងការរងខេត្ត លោក ម៉ៅ សារី មេធាវី ព្រមទាំងមន្ត្រីទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តរតនគិរី។


ដោយមានការខ្វល់ខ្វាយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត នារដូវវស្សានេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តរតនគិរីនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បានចាត់មន្រ្តីសាខា ដឹកនាំយុវជន និងអ្នកស្មគ្រ័ចិត្ត កាកបាទក្រហម បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពីជំងឺគ្រុនឈម ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងឃុំចំនួន ៣ ក្នុងស្រុកវើនសៃ រួមមាន ឃុំប៉ុង ឃុំភ្នំកុក និងឃុំកាចូន។
