
តំណាងរាស្ត្រ មណ្ឌលរតនគិរី ចុះជួបសំណេះសំណាល ជា មួយក្រុមប្រឹក្សាឃុំចំនួន៣ឃុំ ក្នុងស្រុកលំផាត់
ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរតនគិរីអមដំណើរដោយឯកឧត្តម នាង សំអាត អភិបាលរងខេត្តរតនគិរី ព្រមទាំងប្រធានក្រុម ការងារខេត្តចុះជួយឃុំទាំង៣ នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំចំនួន៣ឃុំ គឺឃុំសេដា ឃុំកាឡែង និងឃុំជ័យឧត្តម ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី។









