
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ ២០២៦ និងលើក ទិសដៅការងារបន្តប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី
ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ និងទិសដៅការងារបន្តត្រីមាសទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តរតនគិរី។











